ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងនៅកម្ពុជា សាំងធម្មតា (ឡើងថ្លៃ៥០៛)ត្រូវលក់តម្លៃ ៤,៣០០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ៥០៛)លក់៤,៣០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ខែធ្នូ នេះ

71

 

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ ៥០៛)ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៥០៛)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។

ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៥៦៧រៀល ក្នុង១ លីត្រសម្រាប់ប្រេងសាំង ធម្មតា EA92 និង ៤.៥៦៧រៀល ក្នុង ១ លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។

សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាព របស់ ប្រជាជន និង ដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅតែ បន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ ដដែលនៅក្នុង ១ លីត្រផងដែរ។

ដូច្នេះថ្លៃលក់រាយនៅកម្ពុជា ក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតា ដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ ៤.៣០០រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត ៤.៣០០រៀលនៅដដែលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm៕. សំរិត

អត្ថបទដែលជាប់ទាក់ទង