តំណាងអយ្យការ បានបេីកការ ស៊េីបសួរ លើសំណុំរឿងចាងហ្វាងការផ្សាយគេហទំព័រCNM TV News ដោយចោទប្រកាន់ពីបទបទចូលទៅកាន់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ និងសមគំនិតក្នុងអំពេីបទចូលទៅ ដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្ដ
ភ្នំពេញ៖ តំណាងអយ្យការសម្រេចចោទប្រកាន់ លោក នួន មេសា ចាងហ្វាងការផ្សាយ គេហទំព័រCNM TV News ពីបទចូលទៅកាន់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ និងសមគំនិតក្នុងអំពេីបទចូលទៅ ដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្ន័យតា មបញ្ញត្តិមាត្រា ៤២៧ វាក្យខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ ការឃាត់ខ្លួននេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ ។
លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពព័ត៌មានឱ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ ជាមួយលោក នាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប។
សូមបញ្ជាក់ថា អ្នកសារព័ត៌មាន មានជំហរ ទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងដុះខាត់សមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ ជាមួយគ្នានេះដែរខ្ញុំ សូមស្នើសុំ ឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ដំណើរការនីតិវិធី ប្រកបដោយវិជ្ជាជីវៈ តម្លាភាព ជៀសវាង ខ្វះធាតុផ្សំនៃបទ ល្មើស ឬ ធ្វើដោយមានអង្គការចាត់តាំងណា១ ? អ្វីៗ យើងគាំទ្រពីទិដ្ឋភាពច្បាប់ បើមានពិរុទ្ធនៃបទល្មើស ខណៈ ប្រទេសយើងគ្រប់គ្រងដោយច្បាប់ ត្រូវគោរពច្បាប់។
បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូន ទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី ៕ ដោយ សំរិត
