ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាសចូលកាន់តំណែង លោក សេង គន្ធ ជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ

142

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក សេង គន្ធ ជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការនិងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតកុំកួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្សនរណាក៏កំហុសឆ្គងដែរ។

ឯកឧត្តម បានបន្តថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានល្អ។
ការតែងតាំងនេះគឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។

ជំរុញជំរុញឲ្យលោកសេង គន្ធដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹងនិងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ។ពិ សេសគឺអនុវត្តតាមអាទិភាពទាំង៦និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជំរុញការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀនជាដើម ។ ផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសបគឺការដោះស្រាយទំនាស់ដីធ្លីក្រៅព្រោះប្រពន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។
ក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់និងបញ្ហាចុងក្រោយគឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើបញ្ហាប្រឈមទាំងនេះ បានបោះស្រាយទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បញ្ហាដោះស្រាយលើការលិចលង់ដោយចំនួនទឹកភ្លៀង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត បានដាក់ចេញជាផែនការ ដោយឲ្យក្រសួង២ សហការគ្នាដើម្បី ដោះស្រាយនូវបញ្ហាលិចលង់នេះ សង្ឃឹមថានៅឆ្នាំ២០២៥ ការលិចលង់ដោយចំនួនទឹកភ្លៀងនិងកាត់បន្ថយបានច្រើន។

ក្នុងឱកាសឡើងកាន់តំណែជាអភិបាលខណ្ឌមានជ័យថ្មី លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ បានថ្លែងថា ដើម្បីបន្តនិរន្តរភាពការងារនិងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
លោកបានធ្វើការប្តេជ្ញាចិត្តបំពេញការងារឲ្យខ្លាំងក្លាទ្វារដង ដើម្បីបំពេញការងារជូនរាជរដ្ឋា រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។ លោកបានប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ ។ ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ។ យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសា
ស្ត្របញ្ញកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលជាពិសេស គឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ចំណុចរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ឲ្យទទួលបានលទ្ធផលប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង