ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិប្រុស-ស្រីចំនួន ១៩ នាក់

31

 

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០​២៣ វេលាម៉ោង០២ និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​២៦ខែធ្នូឆ្នាំ២​០២៣ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង​និងខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក ឧត្តមសេនី​យ៍ទោសាត គឹមសានស្នងការនៃ​ស្នង ការដ្ឋាន​នគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនី​យ៍ទោ ប៉ាន ចាន់រិទ្ធ នា យការិយាល័យនគរបាលប្រឆាំងគ្រឿង​ញៀន នៃស្នងការដ្ឋាន បានដឹកនាំ កម្លាំងក្នុងការិយាល័យធ្វើការបង្ក្រាបបានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១​ករណីក្នុងបទល្មើសជាក់​ស្តែងដែលក្នុងកិច្ចប្រតិបត្តិការ នេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១៩នាក់ស្រីចំនួន០៥នាក់។

ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន KETAMINE ចំនួន០៥ថង់ ទម្ងន់ ៨,២៩ ក្រាម ( ទាំងសំបក) , ចានសម្រាប់លាយថ្នាំញៀនចំនួន០៥និងសំបកថង់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងផង ត្រូវបានឃាត់​ខ្លួននិងក​សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអ នុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង