ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ខឹងហៅសង្សារ មកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ

41

 

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែខឹងបបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយ តែនារីជាសង្សារប្រកែកមិនព្រមចូលបែរជាបោកកន្ត្រកដាក់សាប៊ូចោល រួចជិះម៉ូតូហុងដាឌ្រីមសង់ឡើងស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនបានសម្រេច។

ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនវិរះប៊ុនថាំ បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន ក្នុងសង្កាត់ជ្រោយចង្វារ មានស្រុកកំណើតរស់នៅខេត្តកំពង់ធំ។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ ត្រូវជាសង្សារបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយជនរងគ្រោះ បានបបួលរូបនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់ តែរូបនាងប្រកែកមិនព្រមចូល ពេលនោះដែរធ្វើឲ្យបុរសរងគ្រោះមានចិត្តខឹងយ៉ាងខ្លាំង ក៏ទាញកន្រ្តកដាក់សាប៊ូបោកចោល រួចក៏ស្លៀកពាក់ទាញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1AS-8689 ជិះចេញពីកន្លែងស្នាក់នៅក្នុងក្រុមហ៊ុនវីរៈប៊ុនថាំ រួចជិះឡើងលើស្ពានជ្រោយចង្វារ ខណៈពេលឡើងមកដល់លើស្ពាន ក៏បានតេហៅនារីជាសង្សារឲ្យមកយកម៉ូតូត្រឡប់ទៅវិញ ក្រោយមកនារីសង្សាររួមនិងនារីម្នាក់ទៀត រួមការងាជាមួយបានរត់ឡើងលើស្ពានទាំងប្រញាប់ ពេលឡើងមកដល់នារីជាសង្សារ ក៏បានយកកាតាបមួយឲ្យទៅបុរសរងគ្រោះ ពេលនោះដែរជនរងគ្រោះបានទុកស្បែកជើងមួយគូរ និងកាតាបមួយរួមទាំងងទូរស័ព្ទមួយគ្រឿង ចោលនៅលើស្ពាន ក៏លោតទម្លាក់ខ្លួនចូលទៅក្នុងទន្លេលិចបាត់ទៅក្រោមតែម្តង។
ភ្លាមនោះដែរនារីជាសង្សារ ក៏អង្គុយយំស្រែកឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានឡើងមកដល់ក៏បាននាំនារីជាសង្សារ និងម៉ូតូជនរងគ្រោះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីសួរនាំបន្តជុំវិញរឿងហេតុការណ៍ខាងលើ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យនារីជាសង្សារវិញ៕

អត្ថបទដែលជាប់ទាក់ទង