ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រយីដា ស្ថិតនៅឃុំឈើទាល

54

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញផ្សាយព័ត៌មានបឋមថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ស្ដ្រីម្នាក់បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យដែលឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមរោងចក្រក្បែរទីតាំងកើតហេតុ។

បច្ចុប្បន្នអគ្គិភ័យត្រូវបានគ្រប់គ្រងបាន៩០% ហើយកម្លាំងយើង និងក្រុមគ្រូពេទ្យកំពុងតែពន្លត់និងសង្គ្រោះបន្ត៕

អត្ថបទដែលជាប់ទាក់ទង