ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ ខេត្តព្រះវិហារ​ បាននិងកំពុងកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង​ជាង២០០គីឡូម៉ែត្រ

44

ព្រះវិហារ៖ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វេីសកម្មភាព កាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២ ប្រវែងជាង២០០គីឡូម៉ែត្រ ដើម្បីសម្រូលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដឹកកសិផលផ្សេងៗ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖នៅថ្ងៃសុក្រ ០៨រោចខែបុស្ស ឆ្នាំថោះ បញ្ចស័កព.២៥៦៧ ត្រូវនឹងថ្ងៃទី២ខែ កុម្ភះ ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ៣៦+២០០ ដល់គីឡូម៉ែត្រលេខ២៣៧+៧៦០ ដែលមានប្រវែងសរុប២០១.៥៦គ. ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្តដេីម្បីសម្រួលដល់ការធ្វេីដំណេីរនិងដឹកជញ្ជូនទំនិញផ្សេងៗមានភាពងាយស្រួល។

លោកសំ លាងទ្រីសូមជូនពរការធ្វេីដំណេីរជិតឆ្ងាយរបស់បងប្អូនជួបតែសុខសុវត្ថិភាពពិសេសរាល់ពេលបេីកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង