ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ កាន់កាំភ្លើងចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់

66

ពោធិ៍សាត់ ៖ នៅវេលាម៉ោងជិត៧យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនដៃដល់២នាក់ បានចូលទៅបាញ់ជនរងគ្រោះបណ្តាលឲ្យរងរបួសប្តីប្រពន្ធ និងម្តាយ នៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

ជនដៃដល់មានគ្នា២នាក់ បានចូលទៅបាញ់ជនរងគ្រោះជាអ្នករកស៊ីលក់ត្រី បណ្តាលឲ្យរងរបួសធ្ងន់ប្តីប្រពន្ធ និងស្រ្តីជាម្តាយ។ ករណីនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ជនដៃដល់។ មិនទាន់មានការបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង