ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ​ ខេត្តព្រះវិហារ​ បាននិងកំពុងធ្វើសកម្មភាពស្រោចកៅស៊ូឡើងវិញលើកំណាត់ផ្លូវជាតិលេខ៦២​ ប្រវែង៥​គីឡូម៉ែត្រឦក្នុងភូមិសាស្រ្តក្រុងព្រះវិហារ

58

ព្រះវិហារ៖ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពស្រោចកៅស៊ូឡើងវិញ(Reseal DBST) លើកំណាត់ផ្លូវជាតិលេខ៦២ប្រវែង៥គីឡូម៉ែត្រស្ថិតនៅភូមិសាស្រ្តក្រុងព្រះវិហារ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖នៅថ្ងៃសុក្រ៨រោចខែបុស្សឆ្នាំថោះបញ្ចស័ក.ស២៥៦៧ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វើសកម្មភាពស្រោចកៅស៊ូឡើងវិញ(Reseal DBST) លើកំណាត់ផ្លូវជាតិលេខ៦២ត្រង់ចន្លោះPK១៣២+០០០ ដល់ PK១៣៧+០០០ ប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅភូមិសាស្រ្តក្រុងព្រះវិហារ ខេត្តព្រះវិហារ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី បានសូមជូនពរការធ្វេីដំណេីរជិតឆ្ងាយរបស់បងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាពពិសេសរាល់ពេលបេីកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង