ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ន ដានី ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ក្រោយ​ចេញ​សែក​ស្អុយជាង​ ៦០​ ម៉ឺន​ដុល្លារ​

47

 

ភ្នំពេញ ៖ បើតាមសាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ, លោក លិ សុខា ចៅក្រមស៊ើបសួរសាណដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវ ចោទឈ្មោះ ម៉ន ដានី ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តិនៅរាជភ្នំពេញ។ ជនត្រូវចោទឈ្មោះ ម៉ន ដារី ភេទស្រី ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួនបីលើក និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួនរួចហើយ ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលមក បង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ចាប់ខ្លួនជនត្រូវចោទរូបនោះ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។

បានឃើញ ដីកាបញ្ជូនឱ្យឆ្លើយលេខៈ ០៣៤ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ និងយោបល់របស់តំណាងអយ្យការ បានឯកភាពលើការស្នើសុំឱ្យចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលើជនត្រូវ ចោទឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៨៨៥ ជនជាតិខ្មែរ ។
ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ ឃើញថាជនត្រូវចោទឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៤០៤៧០៨៣៨(០១) ទីកន្លែងកំណើតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
អាសយដ្ឋាន សាលាយុត្តិធម្ម ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែករបៀប
មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខបេ៥៤ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា នីតិជន ប្ដីឈ្មោះ ឃុមវង្ស ផងផាន់។
ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន : ប្រព្រឹត្តិនៅរាជភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាក់សងប្រាក់ ។

ជនត្រូវចោទឈ្មោះ ម៉ន ដារី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៨៨៥ ជនជាតិខ្មែរ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួនបីលើក និងបានចេញដីកាបង្គាប់ឲ្យនាំខ្លួនរួចហើយ ប៉ុន្តែជនត្រូវចោទរូបនេះមិនបានចូលមក បង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ដូច្នេះតុលាការគប្បីចេញដីកាបង្គាប់ចាប់ខ្លួនជនត្រូវចោទរូបនោះ មកចំ ពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ។

ហេតុដូច្នេះសម្រេច
១. បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ម៉ន ដានី ភេទស្រី កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ។
២. បង្គាប់ឲ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំបុគ្គលឈ្មោះ ម៉ន ដារី ភេទស្រី កើតនៅថ្ងៃទី១៣. ខែ សីហា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការមច្បាប់។ ៣.បង្គាប់ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានទទួលការបង្ហាញ ត្រូវសហការបានល្អក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង