ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថឃាត់ខ្លួនសន្តិសុខម្នាក់ ក្លែងដើរជ្រើសរើសទ័ព ខុសច្បាប់ និងកំរាមកំហែង លើទ្រព្យសម្បត្តិពលរដ្ឋ

39

 

ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន តាមដីការ អយ្យការអមតុលាការយោធាពាក់ព័ន្ធ និងដើរជ្រើសរើសទ័ព ខុសច្បាប់ និងកំរាមកំហែង លើទ្រព្យសម្បត្តិពលរដ្ឋ ។

ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ យ័ន្ត ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើឡើងតាមព្រះរាជអាជ្ញារងអយ្យការអមតុលាការយោធា ចេញដោយ លោក ឧត្តមសេនីយ៍ទោ ម៉ែន ហុង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្ទះជួល ក្នុងភូមិអូរក្រវ៉ាន់ សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទជ្រើសរើសទ័ពបំពានលើទ្រព្យសម្បត្តិពលរដ្ឋ និងកំរាមកំហែង។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង