ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ រកឃើញបេក្ខជនក្លែងបន្លំអត្តសញ្ញាណ ដើម្បីប្រឡងជំនួសបេក្ខជនដទៃ ចំនួន០៤ករណី

56

 

ភ្នំពេញ ៖ អ្នកស៊ីឈ្នួលនិងអ្នកជួលគេឲ្យប្រឡងជំនួសព្រមទាំងអ្នករៀបចំការបន្លំ នឹងត្រូវបានផ្តន្ទាទោស។ សុំសាមីខ្លួននិងអាណាព្យាបាលណែនាំកូនៗ កុំឲ្យពាក់ព័ន្ធនូវអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌដែលនាំឲ្យប៉ះពាល់ដល់អនាគតផ្ទាល់ខ្លួនរបស់ពួកគាត់។
ទោះបីការបន្លំបានជោគជ័យពេលនេះហើយចូលរៀនចប់ក្តីក៏ច្បាប់នៅតែអាចនាំយកមកផ្តន្ទាទោសបានដែរ។ យកល្អកុំបន្តប្រព្រឹត្តិទៀតអីនាំតែខាតពេលវេលាខូចអនាគតហើយជួបផលវិបាកតាមផ្លូវច្បាប់ថែមទៀត។

នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤នេះគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សូមជម្រាបដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការ ប្រឡងថ្នាក់ជាតិ បានរកឃើញករណីបេក្ខជនក្លែងបន្លំអត្តសញ្ញាណដើម្បីប្រឡងជំនួសបេក្ខជនដទៃ ក្នុងការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន០៤ករណី។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹង មានវិធានការតាមផ្លូវច្បាប់ចំពោះករណីទាំងបួនខាងលើ រួមទាំងបុគ្គលសមគំនិតដោយមិនមាន ការអត់ឱន។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សូមអំពាវនាវយ៉ាងទទួចជាថ្មីម្តងទៀតដល់ជនទាំងឡាយ ណាដែលកំពុងប្រព្រឹត្តនូវអំពើខុសច្បាប់ទាំងអស់ក្នុងការប្រឡងនេះ សុំដកខ្លួនចេញពីការប្រឡង ជាបន្ទាន់ ក្នុងករណីគណៈកម្មាធិការប្រឡងថ្នាក់ជាតិរកឃើញនឹងបន្តស្នើចាត់វិធានការតាមផ្លូវច្បាប់ ជាបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង