ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារបាននិងកំពុងថែទាំប្រចាំ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ

32

ខេត្តព្រះវិហារ៖ ក្រុមការងារ ជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពការងារថែទាំប្រចាំ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក .២៥៦៧  ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ ជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពការងារថែទាំប្រចាំ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៩ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ៥៣០+៨៧០ ដល់គីឡូម៉ែត្រលេខ៦០០+៦៩០ ដែលមានប្រវែងសរុប៦៩.៨២ . ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ដល់ក្រុងព្រះវិហារ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោកបាបសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង