ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីបំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ

20

 

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ឱ្យបានជ្រាបថា៖ កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក «ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។

ខ្លឹមសារបន្ថែមសូមអានសេចក្តីបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន…!

អត្ថបទដែលជាប់ទាក់ទង