ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ

30

ខេត្តព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃចន្ទ២រោចខែមាឃ ឆ្នាំថោះ បញ្ចាស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៩(ព្រំប្រទល់ស្ទឹងត្រែងព្រះវិហារ ដល់ ក្រុងព្រះវិហារ)ប្រវែង៦៩.៨២គ. ត្រង់ចន្លោះ  PK៥៦៩+០០០ ដល់ PK៥៨៧+០០០ ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកឆែប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោកសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង