ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ប្រវែងជិត៧០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកឆែប

31

ខេត្តព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ប្រវែងជិត៧០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកឆែបដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ នៅថ្ងៃចន្ទ ២កើតខែផល្គុន ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៩(ព្រំប្រទល់ ស្ទឹងត្រែងព្រះវិហារ ដល់ ក្រុងព្រះវិហារ)ប្រវែង ៦៩.៨២គ. ត្រង់ចន្លោះ  PK៥៥៤+០០ ដល់PK៥៥៨+០០០ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឆែប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោកសូមជូនពរការធ្វើដំណើររបស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង