ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ ខេត្តព្រះវិហារ​ បាននិងកំពុងធ្វេីជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង​ ១២គីឡូម៉ែត្រ​នៅ​ ស្រុកគូលែន​

36

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វេីសកម្មភាពជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង១២គីឡូម៉ែត្រស្ថិតក្នុងភូមិម្រេចឃុំស្រយង់ស្រុកគូលែនដេីម្បីជួយសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលនានា មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្ដមម៉ៅសុផាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណ:អភិបាលខេត្តមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វេីសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការស្ថាបនាជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង១២គីឡូម៉ែត្រស្ថិតក្នុងភូមិម្រេចឃុំស្រយង់ស្រុកគូលែនដេីម្បីជួយសម្រួល និងបម្រើដល់វិស័យសាធារណៈជាពិសេស ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើដំណើរបានងាយស្រួល និងការដឹកជញ្ជូនកសិផលនានា មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា៕

 

អត្ថបទដែលជាប់ទាក់ទង