ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសចូលឆ្នាំថ្មី៤ថ្ងៃមាន ភ្ញៀវទេសចរណ៌និង ប្រជាពលរដ្ឋ មកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ចំនួន១លាន៣សែននាក់

67

ភ្នំពេញ៖ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះនៅរាជធានីភ្នំពេញមានភ្ញៀវទេសចរណ៌និង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំចំនួន១លាន៣សែននាក់ដោយគិតចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦មេសាឆ្នាំ២០២៤។

  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងនៅនៅព្រឹកថ្ងៃទី១៧មេសានេះថា៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរណ៌និង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តចូលរួមលេងល្បែងប្រជាប្រិយ៌នៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់។

     ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមលេងក្បែងប្រជាប្រិយ៌ខ្មែរក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ចំនួន៣០ម៉ឺននាក់និងថ្ងៃទី១៦មេសា ដែលជាថ្ងៃចុងក្រោយគឺចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួន៥២ម៉ឺននាក់។ 

    លោកបន្តថា៖សរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់។

      ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាននៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរកូន ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចដែលថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញបានចាត់ចែងឱ្យកំលាំងបានចុះល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង