ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាក់សម្លាប់ស្ត្រីម្នាក់រួចអារ ក សម្លាប់ខ្លួនឯងតាមក្រោយ នៅបុរីពិភពថ្មីឈូកវ៉ា២

50

ស្ត្រីម្នាក់ត្រូវជនដៃដល់ចូលទៅចាក់សម្លាប់ដល់ក្នុងផ្ទះបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមភ្លាមៗ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ក៏ត្រូវបានគេបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិត។

  ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨មេសានេះនៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។

ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ ចំនួន២នាក់ស្នាក់ នៅបុរីពិភពថ្មីឈូកវ៉ា២ (កន្លែងកើតហេតុ)

  តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណានោះទេ ហេីយបានឃេីញប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយ តែជួយមិនទាន់ជនដៃដល់បានចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបាត់ទៅហេីយ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។

  ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកន្លែងកេីតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់និងស្ត្រីរងគ្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនំរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

 

អត្ថបទដែលជាប់ទាក់ទង