មន្ទីរសាធារណការ ខេត្តព្រះវិហារ កៀរសម្រួលជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៩២ប្រវែង ៩២គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ “ព្រះវិហារ-ស្ទឹងត្រែង”
ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តេីមកៀរសម្រួលជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៩២ប្រវែង ៩២,២គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ “ព្រះវិហារ–ស្ទឹងត្រែង” ឡេីងវិញ ដេីម្បីសម្រួលការធ្វេីដំណេីររបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅថ្ងៃ
ទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា៖ កំណាត់ផ្លូវជាតិលេខ៩២ប្រវែង ៩២,២គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់“ព្រះវិហារ–ស្ទឹងត្រែង” ឃុំកំពង់ស្រឡៅ២ ស្រុកឆែប “ជាប់បណ្ដោយព្រំដែនឡាវ“ ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចាប់ផ្តេីមកៀរសម្រួលជួសជុល និងថែទាំឡេីងវិញ ដេីម្បីសម្រួលការធ្វេីដំណេីររបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ។
លោកសូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវជាតិលេខ៩២ សូមមេត្តាយោគយល់ និងបេីកបរដោយប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕