ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជាង និងខៀវ សំផន នឹងប្រកាសនៅថ្ងៃ សុក្រ ទី១៦ ខែវិច្ឆិកា

101


ភ្នំពេញ៖ អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) បានបញ្ជាក់ថា សន្និសីទសារព័ត៌មានមុនប្រកាសសាលក្រមសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន។ សន្និសីទកាសែតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១០ ព្រឹក។

អង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) បានចេញដីកាកំណត់កាលបរិច្ឆេទ ប្រកាសសាលក្រម នៅក្នុងសំណុំរឿង ០០២/០២ ដោយបានជូនដំណឹងដល់ភាគីនានាថា អនុលោមតាមវិធាន ១០២ (១) នៃវិធានផ្ទៃក្នុង អង្គជំនុំជម្រះសាលាដំបូងនឹងប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃ សេចក្តីសម្រេចនៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជាង និងខៀវ សំផន នៅថ្ងៃ សុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសាលសវនាការធំនៃអវតក ចាប់ពីម៉ោង ០៩:៣០ នាទីព្រឹក៕

អត្ថបទដែលជាប់ទាក់ទង