ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងទំនើង៨នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពី គប់ កញ្ចក់រថយន្តជាង២០គ្រឿង ដែលបើកឆ្លងកាត់ផ្លូវជាតិលេខ៥

135

ខេត្តកំពង់ឆ្នាំង៖ ក្មេងទំនើងចំនួន៨នាក់ ក្នុងចំណោម១១នាក់ ដែលតែងតែគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមផ្លូវជាតិ នាពេលយប់ក្នុងភូមិសាស្រ្តរលាប្អៀរ និងស្រុកបរីបូណ៍ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានថ្លែងប្រាប់ ថា កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងករណីគប់កញ្ចក់រថយន្តកាលពីយប់ថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ៩៤ ទៅ១១៧ ភូមិសាស្រ្តស្រុករលាប្អៀរ និងស្រុកបរិបូណ៍ យើងចាប់ឃាត់ខ្លួនបានហើយក្នុងចំណោម១១នាក់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យកម្លាំង នគរបាលទាំងអស់នៅតាមស្រុក ជាពិសេសស្រុកដែលមានផ្លូវជាតិ និងផ្លូវសំខាន់ៗឆ្លងកាត់នោះ ត្រូវឃ្លាំមើល និងប្រចាំការទប់ស្កាត់ អំពើល្មើសនេះ កើតឡើងទៀតនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។
បើតាមលោកស្នងការ ក្រុមជនសង្ស័យបានធ្វើសកម្មភាពទាំងនេះ គឺពួកគេមានមេក្លោងដែលជាជនញៀនថ្នាំ និងខាងចែកចាយថ្នាំញៀន ហើយចំពោះជនល្មើសទាំង៨នាក់នេះ សុទ្ធតែមនុស្សញៀនថ្នាំ ដូច្នេះហើយមេខ្លោងរបស់ពួកគេ បានប្រើឲ្យធ្វើសកម្មភាពបែបនេះ ជាថ្នូរឲ្យថ្នាំញៀនជក់។ លោកថា​ ក្រុមជនល្មើសទាំងនេះ បានជិះម៉ូតូបញ្ច្រាសរថយន្ត រួចអ្នកអង្គុយក្រោយ ដែលដៃកាន់ដុំថ្មនោះ បានគប់ទៅលើរថយន្តដែលភាគច្រើនជារថយន្តដឹកទំនិញ និងរថយន្តធំៗ។
ចំពោះករណីនេះ បានបណ្តាលឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ ដោយសារត្រូវនឹងដុំថ្ម។ សកម្មភាពរបស់ពួកគេបានធ្វើឡើងខ្លាំង នៅយប់ថ្ងៃទី១២-១៣ ខែវិច្ឆិកា ហើយនៅយប់មិញ ប្រុងធ្វើសកម្មភាពបន្តទៀត តែត្រូវបានកម្លាំងនគរបាល ទប់ស្កាត់ទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ ទោ បានបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ និងបណ្តឹងតាមរយៈ ទូរស័ព្ទពី ជនរងគ្រោះជាម្ចាស់រថយន្ត ដែលតាមការប្រម៉ាណ មានចំនួនជាង 20 គ្រឿងតែក្នុងរយៈពេលតែ 2 យប់ប៉ុណ្ណោះ លោកក៏បានទទួលការណែនាំ ពីលោក គណៈបញ្ជាការឯកភាពខេត្ត ហើយក៏បានបញ្ជារ កម្លាំងតាមគោលដៅ សហការគ្នា ចាប់ពីក្រុងកំពង់ឆ្នាំង រហូតដលើស្រុក បរិបូរណ៌ ដើម្បីពួនស្ទាក់ចាប់ក្រុមក្មេងទំនើងទាំងនេះ ដោយមិនត្រូវទុកក្រុមក្មេងទាំងនេះ បង្ករភាពអសន្តិសុខ ដល់សង្គម ក៍៏ដូចជាធ្វើឲ្យ មានជនរងគ្រោះជារៀងរាល់ថ្ងៃឡើយ ។ ជាលទ្ធផលនោះយប់ថ្ងៃទី ១៣ ខែវិច្ឆិកាកម្លាំងនគរបាល របស់លោកបានស្ទាក់ចាប់បានជនដៃដល់ចំនួន ៣ នាក់ដែលកំពុងធ្វើសកម្មភាពគប់កញ្ចក់រថយន្តគេនៅចំណុចផ្សារបរិបូណ៌ ហើយបានយកមកសាកសួរ ទើប នៅថ្ងៃទី១៤ ខែវិច្ឆិការ ឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៥ នាក់បន្ថែមទៀតដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ជនដៃដល់ទាំង៨នាក់មាន១-ឈ្មោះ សេង ហាន អាយុ ២០ ឆ្នាំ២ឈ្មោះអុំ ចន អាយុ ២០ឆ្នាំ៣ ឈ្មោះយឿនចាន់ឌី អាយុ១៨ឆ្នាំ ៤ ឈ្មោះ សៀន សារ៉ាត់អាយុ 16ឆ្នាំ, ៥ ឈ្មោះ ម៉ាល់ ចាន់ រ៉ុង អាយុ១៧ឆ្នាំ ,៦ឈ្មោះហ៊ន សុខចាន់ អាយុ ២៧ឆ្នាំ ,៧ ឈ្មោះឌឿន សីហាអាយុ ១៧ឆ្នាំ និង ៨ ឈ្មោះ ខាំ ឈាងម៉ាលី អាយុ ២០ ឆ្នាំ។ ទាំង៨ នាក់មានទីលំនៅស្រុកបរិបូណ៌បច្ចុប្បន្នជនសង្ស័យទាំង 3 នាក់ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដោយដក ហូតវត្ថុតាងមួយចំនួនចាត់ការតាមផ្លូវ ច្បាប់។ ជាចុងក្រោយលោក ស្នងការនគរបាលខេត្ត អំពាវនាវ ដល់ម្ចាស់រថយន្ត ទាំងអស់អញ្ជើញមកមក ដាក់ពាក្យប្តឹងនៅស្នងការដ្ឋានតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង