ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម លី ធុជ ៖កម្ពុជា បានធ្វើសកម្មភាពសកលភាវូបនីយកម្ម ដែលបានដាក់ចេញ ជាមួយបណ្តាប្រទេសទាំង៣៣ ដែលមិនទាន់ក្លាយជារដ្ឋភាគីអនុសញ្ញាអូតាវ៉ារួចបណ្ដើៗហើយ

133

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានប្រាប់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធថា៖ ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីកម្ពុជា ទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសកម្មភាពកៀរគរ និងបញ្ចុះបញ្ចូលតាមគ្រប់យន្តការដែលដាក់ចេញ ជាមួយប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំង ៣៣ ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា អូតាវ៉ា ។ ប្រទេសគោលដៅទាំងនោះរួមមាន បារ៉ែន, ឡាវ,កោះម៉ាស្យល ,មីក្រូណេស៊ី ,នេប៉ាល់,តុងហ្គា,វៀតណាម ,អាមេនី,អាស៊ែបៃហ្សង់,ហ្សកហ្ស៊ី,លីបង់,ម៉ុងហ្គោលី និងសិង្ហបុរី ។

      ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៃក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា .កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា  ក្នុងគោលបំណង ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។

      ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា វិធានការ និងយន្តការដែលបានដាក់ចេញទាំងនោះ បានធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាUN-ESCAP កិច្ចប្រជុំពាក់ព័ន្ធ ជំនួបទ្វេភាគី និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ជាដើម។

ឯកឧត្ដមបានរំលឹងថា៖ កាលពីខែមេសា ឆ្នាំ២០២៤ ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ខ្ញុំបានជួបប្រជុំទ្វេភាគីដោយឡែកទាំងផ្លូវការ និងក្រៅផ្លូវការជាមួយប្រទេសហ្វីជី តុងហ្គា កោះម៉ាសាល់ និងមីក្រូណេស៊ី ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០ នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UNESCAP) ៕

                 ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង