មន្ទីរសាធារណការ ខេត្តព្រះវិហារកំពុងជួសជុល ថែទាំ ផ្លូវជាតិលេខ ៩២ ចាប់ពីព្រំប្រទល់ ព្រះវិហារ-ស្ទឹងត្រែង ស្ថិតក្នុង ស្រុកឆែប ប្រវែងជាង ៨៧គីឡូម៉ែត្រ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃទី១៥/១១/២០១៨នេះបានកំពុងជួសជុល ថែទាំផ្លូវជាតិលេខ ៩២ ចាប់ពីព្រំប្រទល់ ព្រះវិហារ-ស្ទឹងត្រែង ស្ថិតក្នុង ស្រុកឆែប ដែលមានប្រវែងជាង ៨៧គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ថ្ងៃទី១៥/១១/២០១៨នេះ ក្រុមការងារថែទាំប្រចាំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពការងារថែទាំប្រចាំ ផ្លូវជាតិលេខ ៩២ ពីព្រំប្រទល់ ព្រះវិហារ-ស្ទឹងត្រែង ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមាន ប្រវែងសរុប ៨៧,៨ គីឡូម៉ែត្រ ហើយ ការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕
