ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការងារស្តារឡើងវិញប្រព័ន្ធបង្ហូរទឹកព្រែកអូរវែង

48

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវនៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ  បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារស្តារឡើងវិញប្រព័ន្ធបង្ហូរទឹកព្រែកអូរវែង ដែលមានតួនាទីយ៉ាងសំខាន់អាចជួយរំដោះទឹកចេញពីខណ្ឌទាំង៥របស់រាជធានីភ្នំពេញ មិនអោយជន់លិចបាននារដូវវស្សានេះ ព្រមទាំងចុះពិនិត្យគម្រោងរៀបចំចិញ្ចើមថ្នល់ក្នុងមូលដ្ឋានខណ្ឌផងដែរ។

នាឱកាសនោះ លោកអភិបាលខណ្ឌ ប្ញស្សីកែវបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើអនាម័យសំអាតបរិស្ថានឲ្យបានទៀងទាត់ មិនត្រូវចោលសំរាមចូលក្នុងប្រឡាយឬព្រែក,ដើម្បីសំដៅឲ្យមូលដ្ឋានខណ្ឌប្ញស្សីកែវមានសភាពស្រស់ស្អាត និងមានរបៀបរៀបរយ៕

អត្ថបទដែលជាប់ទាក់ទង