ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចម៉ែន សំអន ដឹកនាំប្រតិភូសាខា សមាគមនារី ខេត្តស្វាយរៀង ជូនពរសម្តេចហេង សំរិន ក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំនាថ្ងៃ២៥ឧសភា

25

ភ្នំពេញ៖  សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូសាខាសមាគមនារី ខេត្តស្វាយរៀង ចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គល ៩០ ឆ្នាំឈានចូល៩១ ឆ្នាំ នៅភូមិគ្រឹះរបស់សម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

    នៅក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលប្រកបដោយ សេចក្តីសោមនស្សរីករាយក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។  យើងខ្ញុំជាថ្នាក់ដឹកនាំ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមជាមួយអំណរសាទរ សូមប្រសិទ្ធិពរជ័យ សិរីសួស្តី មហាជ័យមង្គល និងសូម បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សូមបានប្រកប ដោយសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ មានជន្មាយុយឺនយូរ និងមានតេជៈបារមីខ្លាំងក្លា ដើម្បីបានជាម្លប់ដ៏ត្រជាក់ យូរអង្វែងតទៅ ៕ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង