ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពការងារជួសជុលនិងថែទាំផ្លូវក្នុង ភូមិសាស្រ្តខេត្តព្រះសីហនុអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត

37

ព្រះសីហនុ៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកបូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានបង្ហាញពីសកម្មភាពការងារជួសជុលនិងថែទាំផ្លូវក្នុងភូមិសាស្រ្តខេត្តព្រះសីហនុតាមបណ្ដាផ្លូវមួយចំនួន។ក្នុងនោះមានការងារថែទាំផ្លូវជាប្រចាំ ៖១.ការងារលើកំណាត់ផ្លូវជាតិលេខ៣៖ បន្តការងារឈូសឆាយ កៀរ កិន សម្រួលផ្លូវ និងស្រោចទឹក ចន្លោះគ.ម១៨១+១០០ ដល់២០១+៧២០ ស្ថិតក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។២ការងារលើកំណាត់ផ្លូវជាតិលេខ៤៖ បន្តការងារជួសជុលគ្រលុក និងសម្អាតដីលើចិញ្ចើមផ្លូវ ចន្លោះគ.ម ២១៥+៨០០ដល់គ.ម ២២៦+០០០ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។៣ការងារលើកំណាត់ផ្លូវជាតិលេខ៤៥៖ បន្តការងារសម្អាតដីលើចិញ្ចើមផ្លូវ និងកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ ចន្លោះគ.ម ៧+០០០ ដល់គ.ម៩+០៩០ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។៤ការងារលើកំណាត់ផ្លូវជាតិលេខ៤៧៖ បន្តការងារកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ និងសម្អាតដីកកក្នុងលូអ៊ុយ ចន្លោះគ.ម ០+០០០ ដល់គ.ម៨+៨៩០ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ។៥ការងារលើកំណាត់ផ្លូវខេត្តលេខ១៤៨៖ បន្តការងារសម្អាតសំរាមក្នុងលូអក្សរអ៊ុយតាមបណ្តោយផ្លូវ ស្ថិតក្នុង ស្រុកស្ទឹងហាវ ។

៦ការងាតលើកំណាត់ផ្លូវខេត្តលេខ១៤៦បេ៖ បន្តការងារកាត់ស្មៅតាមបណ្តោយបរិក្ខារផ្លូវ និងសម្អាតដីលើចិញ្ចើមផ្លូវ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ។

ការងារជួសជុលខួប ៖

១. លើកំណាត់ផ្លូវខេត្តលេខ១៤៩បន្ត ៖ បន្តការងារកៀរ កិនតួផ្លូវចាស់ ចាប់ពីគ.ម៤១+៥៩០ ដល់គ.ម៤៨+៥៩០។

២. លើកំណាត់ផ្លូវជាតិលេខ៤៖ បន្តការងារសាងសង់លូប្រអប់បន្តពីលូប្រអប់កាត់ទទឹងផ្លូវ ត្រង់គ.ម១៨១+៦៦០ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង