ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួនសត្វភ្នំតាម៉ៅ មិនគ្រាន់តែជាសួនសត្វទេ តែក៏ជាមជ្ឈមណ្ឌលសង្គ្រោះ និងព្យាបាលសត្វព្រៃ

228

តាកែវ៖ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មិនគ្រាន់តែជាសួនសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសង្គ្រោះ និងព្យាបាលសត្វព្រៃផងដែរ។

ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា០៣តំបន់រួមមាន៖

-ទី១៖ តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្សនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព
-ទី២៖ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាមមានពូជឈើប្រណិតនិងសោភ័ណភាព
-ទី៣៖ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាលសង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ មានព័ត៌មានពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរនោះថា បុគ្គលិកបម្រើការជាមន្ត្រីបច្ចេកទេសនៅភ្នំតាម៉ៅ បានលបលួចយកចំណីសត្វហូប ទើបបណ្ដាលឱ្យសត្វព្រៃនៅទីនោះស្គមស្គាំង គ្មានកម្លាំង។ ក្រុមការងារបច្ចេកទេសសួនសត្វភ្នំតាម៉ៅ បានចេញវីដេអូបំភ្លឺដោយច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងអះអាងថា ពុំមែនជាការពិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង