ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកតំណែងឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ដ្រី

162

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដកតំណែងឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។

សូមរំលឹកថា មុនឈានដល់ការដកស័ក្តិពីផ្កាយ១ មកនៅជាមន្ត្រី​ធម្មតា​នេះ កាលពីកំឡុងខែ​ឧសភាកន្លងទៅនេះ លោក កែវ សារ៉ាវុធ បានសាងកំហុសពេលចុះធ្វើ​បំពេញការងារ​នៅស្រុកសាមគ្គីមុនីជ័យ ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយយកលុយពីឃុំចំនួន១០ ក្នុងស្រុកនេះ ក្នុងមួយ​ឃុំ​ប្រមាណ​១លាន​រៀល។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក កែវ សារ៉ាវុធ ត្រូវបានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចាត់ឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវករណីជាបន្ទាន់។ ជាលទ្ធផលក្រោយការបំភ្លឺលោក កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង