ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយ២៦០គីឡូម៉ែត្រនេះ នឹងក្លាយជាប្រឡាយប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុង

272

ភ្នំពេញ៖ប្រឡាយ២៦០គ.មនេះ នឹងក្លាយជាប្រឡាយបប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុងហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក គម្រោងប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដែលមានប្រវែង ២៦០គីឡូម៉ែត្រនេះ ជាសំណង់ប្រវត្ថិសាស្រ្តនិងដំបូងបង្អស់របស់កម្ពុជា ព្រោះត្រូវបានសាងសង់ឡើងដោយមានក្រាលបេតុងបាតប្រឡាយបែបលក្ខណៈស្តង់បច្ចេកទេសទំនើប ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៧៦,៧៧ភាគរយហើយ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះដែរ សម្តេចបានចាត់ទុកថា នេះជាលើកដំបូងហើយដែលកម្ពុជាមានការសាងសង់ប្រឡាយដែលមានក្រាលបាតបេតុង ដូច្នេះគម្រោងមួយនេះ និងក្លាយគម្រោងប្រវត្ថិសាស្រ្តនិងដំបូងបង្អស់នៅកម្ពុជា។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់មួយនេះ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែការពង្វៀងទឹកចេញពីរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ការស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ម៉ឺនហិកតា ក្នុងនោះរួមមានស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

ជាងនេះទៅទៀត ប្រឡាយដ៏ធំសម្បើមមួយនេះ អាចធានាទឹកបានខួបប្រាំងខួបវស្សាសម្រាប់ស្រោចស្របស្រែចម្ការរបស់ពលរដ្ឋបានដល់ទៅជាង៥០ម៉ឺនហិកតា ឯណោះ។

បើតាមដំណើរចុះពិនិត្យគម្រោងរបស់សម្តេចធិបតី គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ​ ៧៦% ​ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង