ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ៣៦នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ

130

ភ្នំពេញ៖យ៉ាងហោចណាស់មានក្មេងទំនើង ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ៣៦នាក់នោះ មាននៅ ភ្នំពេញ ៧នាក់ សៀមរាប ១៦នាក់ កំពង់ស្ពឺ ១០នាក់ បាត់ដំបង ៣នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង