ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសិទ្ធមនុស្សកម្ពុជា ជូបពិភាក្សា ទូតបារាំងប្រចាំកម្ពុជា រលីសេចក្តីថ្លែងការណ៍រួម ស្តីពីការមិនដាក់ទោសទណ្ឌជាសកល់លើអ្នកស្រឡាញ់ភេទដូចគ្នា

128

ភ្នំពេញ៖លទ្ធផលជំនួបរវាងឯកឧត្តម កែវ រ៉េមី ទេស ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្ស កម្ពុជា ជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំ ព្រះរាជា

ណាចក្រកម្ពុជា។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។

កិច្ចជំនួបនេះ បានផ្តោតរលី សេចក្តីថ្លែងការណ៍រួម ស្តីពីការមិនដាក់ទោសទណ្ឌជាសកល់លើអ្នកស្រឡាញ់ភេទដូចគ្នា។

ឯកឧត្តម កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត និង គណៈប្រតិភូ និងបានរម្លឹកពីការចូលរួមអបអរសាទរ ប្រាយ ម៉ាន់ Pride Month ជាមួយស្ថានទូតអូស្ត្រាលីប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបពិភាក្សាការងារ។ ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីការមិនដាក់ទោសទណ្ឌជាសកលលើអ្នកស្រឡាញ់ភេទដូចគ្នា គ្រោងនឹងប្រកាសនៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេស ជាច្រើនលើសកលលោកបានបញ្ឈប់ការដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នា ហើយថ្មីៗនេះ ប្រទេសចំនួន១៣បន្ថែមទៀត បានបញ្ឈប់ការដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នាផងដែរ។

សូមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ពុំមានការដាក់ទោសទណ្ឌ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ លើសពីនេះ តាមរយៈសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់ និងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត៕

អត្ថបទដែលជាប់ទាក់ទង