ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដាស់តឿនដល់ចៅៗ ដែលជាកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ទាំងអស់ ត្រូវបន្តការខិតខំរៀនសូត្រ ទោះបីកាយសមប្ប ទានមានមិនគ្រប់គ្រាន់ គឺមិនមែនជាឧបគ្គសនោះទេ

78


ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដាស់តឿនដល់ចៅៗ ដែលជាកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ទាំងអស់ ត្រូវបន្តការខិតខំរៀនសូត្រ ទោះបីកាយសមប្ប ទានមានមិនគ្រប់គ្រាន់ គឺមិនមែនជាឧបគ្គសនោះទេ ឥឡូវនេះមានអក្សស្ទាបដើម្បីផ្តល់ភាពងាយ ស្រួសដល់ចៅៗក្នុងការសិក្សារៀនសូត្រ។ ពេលនេះ កុមារពិការ គ-ថ្លង់ និងកុមារកំព្រា បានកំពុងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងមានចៅៗខ្លះទៀតក៏បានចេញបំរើការងារអស់មួយចំនួនហើយ។

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខព្រមទាំងរៀបចំអាហារជូន កុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។ ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ បានធ្វើឡើងនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមការគ្រោងទុក សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញចុះជួបកុមាពិការ និងកុមារគ-ថ្លង់ នៅអង្គការគ្រួសារថ្មីក្នុងមួយឆ្នាំចំនួន២លើក ដើម្បីសំណេះសំណាលផងនិងទទួលទានអាហាររួមគ្នាផង។ ក៏ប៉ុន្តែរយៈពេល២ឆ្នាំកន្លងមកនេះ សម្តេចទាំងទ្វេមិនបានអញ្ជើញមក ដោយសារជាប់បេសកកម្មក្រៅប្រទេសច្រើន។ ប៉ុន្តែទោះសម្តេចទាំងទ្វេមិនបានអញ្ជើញមកមក សម្តេចតែងតែឧបត្តម្ភទំនុកបម្រុងដល់ចៅៗរៀងរាល់ឆ្នាំមិនដែអាក់ខានទេ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ ចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ សម្តេចតេជោ និងក្រុមគ្រួសារតែងបានជួយឧបត្ថម្ភ ប្រចាំខែនូវអង្ករ និងថវិកាដល់មណ្ឌលជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ ដែលត្រូវបានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន និងសប្បុរសជនដែលជាការទទួលខុសត្រូវដោយក្ដីសន្ដោស ប្រណីចំពោះកុមារកុមារពិការភ្នែកនិងកុមារគថ្លង់។ សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កិច្ចការទាំង អស់នេះជាកិច្ចការដែលយើងគប្បីត្រូវធ្វើក្នុងនាមមនុស្សធម៌ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៌ថាចាប់ពីឆ្នាំ២០១៩តទៅ កុមារពិការ គ-ថ្លង់ និង កុមារកំព្រា ទាំងអស់ត្រូវបានដាក់អោយ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា ហើយសម្តេចទាំងទ្វេ នឹងនៅតែឧបត្ថម្ភជួយចៅៗដដែល។ ចំពោះសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺនឹងផ្តល់វិភាគទាន ២០លានរៀលជារៀងរាល់ឆ្នាំដើម្បីជួយៗចៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងកោតសរសើរដល់ គណៈគ្រប់គ្រងទាំងអស់នៃអង្គការគ្រួសារថ្មី ក៏ដូចជាមជ្ឈមណ្ឌលដទៃទៀត ព្រមទាំងលោកគ្រូ អ្នកគ្រូ និង បុគ្គលិកដែលបានជួយ រួមចំណែកនៅក្នុងការថែទាំកុមារ និងបង្រៀនកុមារពិការភ្នែក និងកុមារគថ្លង់ទាំងអស់នេះ។ សម្តេចក៏សំដែងនូវក្តីរីករាយ ចំពោះ សកម្មភាព របស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលធ្វើឱ្យស្ថានភាព របស់កុមារពិការភ្នែក និងកុមារ គ ថ្លង់ មានភាពកក់ក្តៅដោយសារតែមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់គ្រងទាំងខ្មែរ និង បរទេស បានធ្វើឱ្យកុមារទាំងឡាយមានសុវត្ថិភាព ទាំងក្នុងការស្នាក់អាស្រ័យ និងទទួលបាននូវ ការរៀនសូត្រផងនោះ ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចតេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ចំនួន ៦៩០នាក់ ក្នុងម្នាក់ទទួលបាន ឃីត១កញ្ចប់ (នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំពោះ លោគ្រូអ្នកគ្រូ និងបុគ្គលិក សរុបចំនួន ១៨៨នាក់ គឺក្នុងម្នាក់ៗ ទទួលបាន ឃីត ១កញ្ចប់(នំ ស្ករគ្រាប់ ទឹក្រូច និងទឹកសុទ្ធ) និថវិកាចំនួន ១០ម៉ឺនរៀល។

ទន្ទឹមនឹងនេះដែរ សម្តេចទាំងទ្វេបានផ្តល់ជូនសម្ភារៈ ដល់មណ្ឌលកុមារកំព្រាភ្នំពេញថ្មី, តាខ្មៅ, កូលាបទី៤ , ចំការមន និង មណ្ឌលកុមារកំព្រា ផ្កាម្លិះ នូវ មី ៥កេស, ត្រីខ ២កេស, ប៊ីចេង ២គីឡូក្រាម , ស្ករស ៥គីឡូក្រាម, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស និងថវិការចំនួន ២លានរៀល។ ចំពោះ មណ្ឌលកុមារកំព្រា គ-ថ្លង់ ច្បារអំពៅ មាន មីចំនួន ២០កេស, ត្រីខ ៥កេស, ប៊ីចេង ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស និងថវិកាចំនួន ៣លានរៀន។
មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខចៅៗនៅតាមតុអាហារ ព្រមទាំងបញ្ចុកអាហារជូនដល់ចៅៗកុមារពិការ គ-ថ្លង់ និងកុមារកំព្រា ប្រកបដោយក្តីស្រឡាញ់ មេត្តាករុណា និងសប្បាយរីករាយក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង