ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លាុវជាតិលេខ៦២ ពីភូមិអូតាលោក ដល់ជើងភ្នំប្រាសាទព្រះវិហារ ត្រូវមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួសជុលថែទាំឡើងវិញ

164

ព្រះវិហារ៖នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៦២ ពីភូមិអូរតាលោក ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ ត្រង់ចន្លោះPK១៦៥+៥០០ ដល់ PK២០១+០០០ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីសម្រួលដលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

មន្ត្រីជំនាញបានសូមបងប្អូនបើកបរគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង