ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម៉េម៉ាយម្នាក់​ត្រូវ​បាន​ឃាតក​រ រឹតកសម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ​ នគរបាលចាប់ឃាតករម្នាក់

139

នគរបាលខេត្តបន្ទាយមានជ័យ បំបែកសំណុំរឿងឃាតកម្មចាប់ស្រ្តីម៉េម៉ាយម្នាក់ ចងដៃនិងខ្សែនីឡុង វាយសម្លាប់ ស្លាប់ ចោលកូនប្រុសស្រី៥នាក់ នៅស្រុកព្រះនេត្រព្រះ ដោយស្រាវជ្រាវចាប់ឃាតករម្នាក់។

សំណុំរឿង ឃាតកម្មេះ ដឹកនាំកម្លាំង ចុះស្រាវជ្រាវស៊ើបអង្កេត ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌក្រោមអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជា កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលស្រុកព្រះ នេត្រព្រះ ដោយមានការដឹកនាំសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន សុខ ភេទប្រុសអាយុ៤២ឆ្នាំ ស្ថិតនៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ ព្រះ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមូលហេតុក្នុងទំនាស់ រឿងស្រ្តី រងគ្រោះចុះ ក្នុងស្រែជនសង្ស័យបាចទឹក យកត្រីដើម្បី យកប្រាក់ ចិញ្ចឹមកូនបណ្តាលខូចខាតស្រូវតិចតួចប៉ុណ្ណោះ។

ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​រ សម្លាប់​រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ​ នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈ្នួ​រ​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ត្រង់​ម្តុំ​ត្រពាំង​ក្បាល​ក្របី​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ឃុំ​ឈ្នួ​រ បា​ន​ឲ្យ​ដឹង​ថា​ ៖​ជន​រង​គ្រោះ​ឈ្មោះ​ឃូ​ន​ ឃី​ន​ អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ឈ្នួ​រ​ ឃុំ​ឈ្នួ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ជា​ស្ត្រី​មេម៉ាយ​។​

មុន​ពេល​កើតហេតុ​ បើ​តាម​ការ​បំភ្លឺ​ ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ឲ្យដឹង​ថា​ នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ ក្រោយ​ពេល​ហូប​បាយ​រួច​ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​ ទៅ​រក​ត្រី​នៅ​ឯ​វាល​ ដោយ​បាចទឹក​តាម​ប្រឡាយ​ដើម្បី​ចាប់​ត្រី​។​ ​លុះដល់​ល្ងាច​មិនឃើញ​ ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ នៅ​ម៉ោង​៦​យប់​ កូន​បាន​ចេញ​ទៅ​រកនៅ​ឯ​វាលស្រែ​ រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ នៅ​ក្នុង​ស្រែ​ដើម​ស្រូវ​ ដែល​មាន​ម្ចាស់​ស្រែ​ឈ្មោះ​ភូ​ នាម​ភេទ​ប្រុ​ ស​អាយុ​៦៤​ឆ្នាំ​ នៅ​ភូមិ​ប្ញ​ស្សី​ខាង​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ សព​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ នៅ​ក្នុង​ស្រែ​ខាងកើត​ភ្លឺស្រែ​ចំងាយ​៧​ម៉ែត្រ​ ក្បាល​សណ្តូក​ទៅ​កើត​ ផ្កាប់មុខ​ មាន​ចងដៃ​ទាំង​២​មក​ក្រោយ​ ដោយ​ខ្សែ​សម្រាប់​ចង​ស្បែកជើង​ ពណ៌​ស​ នៅ​ត្រង់​ក​ មាន​ចង​រឹត​ដោយ​ខ្សែ​នីឡុង​ ពណ៌​លឿង​ នៅ​លើ​រង្វង់​ភ្នែក​ ទាំង​សងខាង​មាន​ស្នាម​ជាំ​។​ ​តាម​ការ​ធ្វើកោសល្យវិច័យនិងពិនិត្យ​លើសពជន​រង​គ្រោះ​ អាច​ជនល្មើស វាយឲ្យដួល​រួច​ចាប់​ចងដៃ​មក​ក្រោយ​ ហើយ​យក​ខ្សែ​ចង​រឹត​ក​សម្លាប់​ ក្នុង​ប្រឡាយ​នៅ​ជាប់​ខាងលិច​ភ្លឺស្រែ​ ចំងាយ​៣​ម៉ែត្រ​ដែល​មាន​សភាព​ទឹក​តិចៗ​ ហើយ​អូស​សព​យក​ ទៅ​ចោល​ក្នុង​ស្រែ​៕

អត្ថបទដែលជាប់ទាក់ទង