ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី យកឧទ្ធម្ភាគចក្រចំនួន២គ្រឿង មកហោះបង្អូតពីគុណភាពនៅកម្ពុជា

99


ភ្នំពេញ៖ ក្រុមហ៊ុន RUSSIAN HELICOPTER របស់រុស្ស៊ីប្រចាំនៅកម្ពុជា បានយកឧទ្ធម្ភាគចក្រចំនួន២គ្រឿង ប្រភេទ Ansat និង MI-171A2 មកបង្អូត និងហោះហើរសាកល្បងនៅកម្ពុជា ដើម្បីដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ឧស្សាហកម្មផលិតយន្តហោះKazan Helicopters របស់សហព័ន្ធរុស្ស៊ី បាននាំយកឧទ្ធម្ភាគចក្រប្រភេទថ្មីទាំងនេះ ទៅចូលរួមហោះហើរបង្ហាញខ្លួន ក្នុងពិព័រណ៍អាកាស និងអវកាសនៅខេត្តស៊ូហៃ ប្រទេសចិន ដោយទទួលបានការគាំទ្រ និងការបញ្ជាទិញពីប្រទេសចិនផងដែរ កាលពីពេលថ្មីៗនេះ មុននាំមកប្រទេសកម្ពុជា។

ក្នុងពិធីហោះហើរសាកល្បង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិងកំពុងអញ្ជើញ ទស្សនាការតាំងពិព័រណ៍ បង្ហាញការហោះហើរ ។

សូមរំលឹកថា ការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រទាំងនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ក្នុងនោះមានវិស័យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី បានចុះកិច្ចព្រមព្រៀង
សំដៅលើកកម្ពស់ការអភិវឌ្ឍផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យា ផ្នែកឧស្សាហកម្មទំនើបរបស់រុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជានៅលើពិភពលោក ។

នាយទាហាន កងទ័ពជើង អាកាសកម្ពុជា លោក ឃួន ថោងស៊ីន បានថ្លែងថា ឧទ្ធម្ភាគចក្រប្រភេទថ្មី ទំនើបបំពាក់ដោយបច្ចេកវិទ្យាចុង ក្រោយ២គ្រឿងរបស់ប្រទេសរុស្ស៊ី បានមកដល់មូលដ្ឋានកងទ័ពជើង អាកាសពោធិ៍ចិនតុង នៅវេលាម៉ោង ១១៖៥០នាទី ថ្ងៃទី១៩ខែ វិច្ឆិកានេះ ។

សូបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-171A2 បានធ្វើទំនើបកម្មដំបូង ។ ឧទ្ធម្ភាគចក្រ Mi-171A2 ត្រូវបានសម្របសម្រួលហើយបំពាក់ដោយម៉ាស៊ីន Klimov VK2500PS ដែលមានកម្លាំងខ្លាំងបំផុតគឺមាន 2,400shp (1,790kW) ។ ត្រូវបានកើនឡើងដល់ 150kt (280 គម / ម៉ោង) ។ លើសពីនេះទៀតវាទទួលបាន 5t ។

ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើយានយន្តមុនរបស់ខ្លួន រួមបញ្ចូលទាំងគ្រឿងបន្លាស់ ប្រព័ន្ធឌីជីថលឌីជីថលថ្មីៗ ពីក្រេតរបស់រុស្ស៊ីនិងផ្លុំកន្ទុយរាងត្រីកោណថ្មី។
ការបញ្ជាទិញផ្សេងទៀត សម្រាប់ប្រភេទនេះ មិនច្បាស់ទេ ប៉ុន្តែទាំងក្រុមហ៊ុន Sberbank Leasing និងក្រុមហ៊ុន UTair បានផ្សព្វផ្សាយឧទ្ធម្ភាគចក្រនេះ ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង