ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ដ្រីយោធាម្នាក់ និងបក្ខពួក ចេញពីផឹកស៊ី ដកកាំភ្លើងបាញ់កម្សាន្តលេង​ ត្រូវកម្លាំងនគរបាលខេត្តកំពត ចាប់ខ្លួន

54


កំពត ៖ កម្លាំងនគរបាលខេត្តកំពត បានចាប់ខ្លួនបានភ្លាមៗមនុស្សចំនួន៣នាក់ ក្នុងនោះមានមន្ដ្រីយោធាម្នាក់ ចេញពីផឹកស៊ីក្នុងហាងខារ៉ាអូខេរ៉ូយ៉ាល់កំពត ដកកាំភ្លើងបាញ់ ដោយគ្មានមូលហេតុ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត តែត្រូវ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ថា មុនពេលកើតហេតុ មានមនុស្សមួយក្រុម​មានគ្នា​៦នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ​ជិះម៉ូតូចំនួន៤គ្រឿង ក្រោយ​ចេញពីខារ៉ាអូខេ​រ៉ូយ៉ាល់ ហើយបានដកកាំភ្លើង​ខ្លី បាញ់​​ឡើងលើមួយគ្រាប់ ហើយជិះម៉ូតូគេចចេញបាត់​។ ក្រោយមកទៀត ខ្មាន់កាំភ្លើងដដែល បានបាញ់ឡើងលើនៅ​២កន្លែងផ្សេងទៀត ​ដោយមួយកន្លែងនៅលើស្ពានព្រែកកំពង់បាយ និងនៅក្បែរខារ៉ាអូខេរ៉ូយាល់ ដដែល ហើយគេខ្លួនបាត់ស្រមោល។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវភា្លមៗ រហូតដល់​ទៀបភ្លឺ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដោយម្នាក់ជាមន្ដ្រីយោធា ជាជនដៃដល់។ ជនសង្ស័យទី១៖​ ឈ្មោះ ហេង ចិន្តា ហៅចិន ​អាតុ៣៣ឆ្នាំ ជាមន្ដ្រីយោធា រស់​នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានកាំភ្លើងខ្លីទំនើបមួយដើម ម៉ាក​ Glock 19 លេខLL T620 បង់១ ​មានអត្តសញ្ញាណប័ណ្ណទាហាន និងប័ណ្ណសម្គាល់អាវុធសមូហភាព ទី២៖ឈ្មោះលាង សំបូរ ហៅម៉ាប់ ​អាយុ៣១ឆ្នាំ មានទីលំនៅភូមិ​អណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងទី៣៖ឈ្មោះ ប៊ូ សុភា ហៅ​ម៉ៅ ​អាយុ៣៣ឆ្នាំ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ជាបក្ខពួកពេលផឹកស៊ីជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យ ​ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង