ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពូ យកក្មួយ ឯងធ្វើប្រពន្ធ ខណៈខ្លួនឯងមានកូន៣នាក់ ប្រពន្ធតាមទាន់ បញ្ចប់រឿងត្រឹម១៥០០០ដុល្លារ កូនអត់ឪពុកហៅទៀត

107


តាកែវ៖ ប្រុសដែលចោរម្សៀតប្រៀបដូចសត្វរុយ ពងហើយហើរទៅរកកន្លែងពងទៀត សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើល មួយ បន្ទាប់ពីនៅក្នុងបណ្តាញសង្គម ជាពិសេសតាមផេកហ្វេសប៊ុក បានបង្ហោះរឿងពិតនៅក្នុងសង្គមខ្មែរមួយ ដែលបង្ហាញពីស្រ្តីម្នាក់ដួលសន្លប់ស្តូកស្តឹងនៅមុខរោងការព្រោះតែតាមទាន់លោកប្តី ដែលកំពុងស្រឡាញ់ឱបពេញដើមទ្រូង លួចមករៀបការជាមួយស្រីថ្មី ។
រឿងហេតុនេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃអាទិត្យងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅមុខរោងការរបស់ប្តី ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុក ទ្រាំង ខេត្តតាកែវ ។
រហូតមកដល់ពេលនេះ រឿងរ៉ាវទាំងនេះ ត្រូវបាន បញ្ចប់ត្រឹម15000ដុល្លារ ហើយកូន ទាំង៣ គ្មានប៉ាដូចមុន មានកូនក្នុងបន្ទុក មានបំណុលរាប់ម៉ឺនដុល្លារ តែដើម្បីបំពេញតណ្ហា ហ៊ានកុហកម្តាយបង្កើត ក្បត់ប្រពន្ធកូន បំពានច្បាប់លួចលាក់រៀបការ ជាមួយក្មួយស្រីខ្លួនឯង ដោយគ្មានសំបុត្រអនុញ្ញាត។ បន្ទាប់មកត្រូវម្តាយបង្កើត និងប្រពន្ធតាមទាន់ អូសក្បាលចូលប៉ុស្តិ៍ប្តឹងទារ15000ដុល្លារ ទុកចឹញ្ចឹមកូនហើយអោយប្តីថោកទាបហ្នឹងទៅគេ។ ប្តីចោរម្សៀតត្អូញត្អែថា គឺជាកម្ម ផលរបស់គេពីជាតិមុនសាងមិនល្អ ទើបកើតមកជួបរឿងបែបនេះ មុនដំបូងប្តីចោរម្សៀតទាមទារឡើងតុលាការ ដើម្បីបែងចែកទ្រព្យសម្បត្តិ តែត្រូវម្តាយបង្កើតខ្លួន និងប្រពន្ធតវ៉ា មិនអោយ មានការបែងចែកឡើយ ទ្រព្យទាំងអស់គឺទុក សម្រាប់អោយកូនទាំង៣តែប៉ុណ្ណោះ ចុងក្រោយប្រពន្ធ និងម្តាយសម្រេចទុកពេលអោយប្តីចោរម្សៀតបង់ប្រាក់១ខែ500ដុល្លារ រហូតគ្រប់15000ដុល្លារ ហើយរឿងក៏ត្រូវបញ្ចប់។
ហេតុការណ៍នេះកើតឡើងនៅ ភូមិអង្គរកា ឃុំអង្កាញ់ទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ កើតជាតិណាសូមកុំអោយជួប កុំអោយយល់ មនុស្សថោកទាប ចោរម្សៀតបែបនេះអី នេះបើយោងតាម ការសរសេរតាមបណ្ដាញសង្គម ហ្វេសប៊ុក ផេក រាជាលី សម័យ តេជោ៕

អត្ថបទដែលជាប់ទាក់ទង