ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករ២នាក់ ដែលធ្វើទារុណកម្មសម្លាប់ក្មេងស្រីរកស៊ីផ្លូវភេទ យ៉ាងព្រៃផ្សៃ នៅត្រឡោកបែក

128

ភ្នំពេញ៖ ជនសង្ស័យ​ជា​ឃាតករ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​ទារុណកម្ម ​នារី​រកស៊ី​ផ្លូវភេទ​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល ​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ហើយនៅរសៀលថ្ងៃទី២០ខែវិច្ឆិកានេះ អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ ហួរ ម៉េងវ៉ាង ធ្វើសន្និសីទបង្ហាញមុខឃាតករ ដែលសម្លាប់ក្មេងស្រីយ៉ាងព្រៃផ្សៃ នៅទំនប់ទួលគោក

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ សព​នារី​ម្នាក់​រងគ្រោះត្រូវ​បាន​គេ​វាយ និង​ធ្វើ​ទារុណកម្ម ​បណ្តាល​ឱ្យ​រង​របួស ​និង​ជាំ ​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់​។

ក្រោមការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ​ជា​ឃាតករ​ប្រុសស្រី ២នាក់ បន្ទាប់​ពី​ធ្វើ​ទារុណកម្ម ​នារី​រកស៊ី​ផ្លូវភេទ​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល ​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ។

បច្ចុប្បន្នជនសង្ស័យ ជាឃាតករទាំង២ កំពុងត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត ។

ហើយ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ នគរបាល​ខណ្ឌ​សែន​សុខ ​សហការ​ជាមួយ នគរបាល​បច្ចេកទេស និង​នគរបាល​ខណ្ឌទួលគោក ក៏ធ្វើការ​ឆែកឆេរ​ផ្ទះ​ម៉ា​ស្យា​កោស​ជប់​ខ្យល់ នៅ​តំបន់​ត្រឡោក​បែក តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត​ទឹកល្អក់​​១ ​ខណ្ឌទួលគោក ដើម្បី​រក​វត្ថុ​តាង ។ ទោះបីជា​យ៉ាង​ការ​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​ឃាតករ​នេះ នគរបាល​ន​ពុំ​បាន​ផ្តល់​ព័ត៌មាន​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ឡើយ ដោយ​អះអាង​ថា ទុក​ស្រាវជ្រាវ​សិន ។ ចំ​ណែ​ក​ជន​សង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ហើយ ។ ទោះបីជា​យ៉ាងណា មេបន​ដែល​ជា​មេ​ក្លោ​ង​បាន​គេចខ្លួន​បាត់​ស្រមោល។

គួរ​បញ្ជាក់​ថា នារី​វ័យ​អាយុប្រមាណ​ជាង​២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​រ៉ឺ​ម៉ក​ យក​ទៅ​ទុក​កំម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា កាលពី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៥ វិច្ឆិកា បន្ទាប់​ពី​ដឹក​ទៅ​វត្ត​ហើយ បុរស​ម្នាក់​ក៏​ប្រាប់​ថា ទៅ​ហៅ​បងប្អូន រួច​ក៏​គេច​បាត់ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៥ លោកតា​អាចារ្យ​ក៏​រាយ​ការណ៍ ​ប្រាប់​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ខណ្ឌ​សែន​សុខ ក៏​ឈាន​ទៅ​ឃាត់​បាន​ជន​សង្ស័យ​២​នាក់ ប្រុស​ម្នាក់ ស្ត្រី​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ធ្វើ​ទារុណ​កម្ម​ស្រី​រូប​នោះ​រហូត​ដល់​ស្លាប់​។ ហើយ​បុរស​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ត្រូវ​គេ​ដឹង​ថា ជា​ជើងកាង​ផ្ទះបន​នៅ​តំបន់​ត្រឡោក​បែក​៕

អត្ថបទដែលជាប់ទាក់ទង