ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកមេមត់ បានឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

39

នៅថ្ងៃទី ២១ វិច្ឆិកា ២០១៨ វេលាម៉ោង ១៥ និង ៣២ នាទី នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិកាដ្ឋាននគរបាលស្រុកមេមត់ សហការនគបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសម្ងាត់ ។

ខណៈពេលកម្លាំងយើងបើកកិច្ចប្រតិបត្តិការបង្រ្កាបនោះ គឺបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ូច គិរី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ រស់ភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ដោយត្រួតពិនិត្យឆែរឆេររក ឃើញម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួ ០១ កញ្ចប់ ធំ (ស្មើរនឹង ០១ជី) និងជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង លាក់ទុកក្នុងកែបម៉ូតូជារបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងយើងកសាងសំណុំរឿង ព្រមទាំងវត្ថុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ យោងតាមចម្លើយសារភាព និងវត្ថុតាងដែលបានចំពោះមុខ ៕

អត្ថបទដែលជាប់ទាក់ទង