ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យម្នាក់ ប៉ុនប៉ងលួច រើកកាយទ្រព្យសម្បត្តិ ក្នុងផ្ទះមេភូមិត្រពាំងខ្នា

68

កណ្តាល៖ នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីប៉ុនប៉ងលួច រើកកាយទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះ ដែលជាមេភូមិ ហើយពេលជនរងគ្រោះដេញតាមរកទាន់ ក៏យកចប មកវាយជនរងគ្រោះថែមទៀត ដែលកើតហេតុថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ រំលងអធ្រាត្រ ចំណុចក្នុង ផ្ទះជនរងគ្រោះ នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលដដែល បានបន្ថែមថា ជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ១-ឈ្មោះ ឃុំ ឃុយ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរមុខរបរ
កសិករ នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមេភូមិ និង២-ឈ្មោះ ឡុច អេត ភេទស្រី អាយុ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត រិទ្ធ ហៅស្រួច ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ
ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។ សម្ភារបាត់បង់ គ្មាន។ វត្ថុតាងចាប់យក
១-ចបកាប់១ ដងឈើ មានប្រវែង ១,១៦ម៉ែត្រ ផ្លែចបកាប់ មាន មុខ ០,១៧ម៉ែត្រ ផ្លែចបកាប់មានប្រវែង០,៣០ ម៉ែត្រ។ ២-ម៉ូតូម៉ាកគូប៧០ចំនួន ១គ្រឿងពណ៌ ខៀវ គ្មានស្លាកលេខ ។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃុំ ឃុយ ត្រូវជាប្តី បានក្រោកពីដំណេក ដើម្បីដាំទឹកឆុងតែកាហ្វេហូប ពេលដែលកំពុងតែដាំទឹកបានឮ សូរសំឡេងប្រពន្ធស្រែកប្រាប់ថា ឈ្មោះ វ៉ាត រិទ្ធ ហៅស្រួច កំពុងតែរុះរើសកកាយរបស់របរ នៅក្នុងផ្ទះ ឮដូច្នេះទើបរត់មកចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យ បានកំពុងចាប់ឱបជនរងគ្រោះ ពេលនោះបានរើរួច ជន
សង្ស័យ បានរត់ចេញមកខាងក្រៅផ្ទះ ដើម្បីគេចខ្លួន ហើយជនរងគ្រោះ ជាប្រពន្ធបានចុចពិល ដើររកមើលជុំវិញផ្ទះ ពុំឃើញដែរ តែពេលដើរមកដល់ខាងត្បូងផ្ទះ ស្រាប់តែជនសង្ស័យ បានលើកចបកាប់ វាយមកលើជនរងគ្រោះ ឈ្មោះឡុច អេត ដោយជនរងគ្រោះមើលទាន់ ហើយផ្តួលខ្លួនទៅនឹងដីផុត។ ជនសង្ស័យ រត់គេចខ្លួន លុះដល់ម៉ោង១៤និង៣០នារសៀលថ្ងៃដដែល ទើបឃាត់ខ្លួនសង្ស័យបាន។
ករណីនេះ កម្លាំងជំនាញ កំពុងតែបន្តចាត់ការ តាមនីតីវិធី៕

អត្ថបទដែលជាប់ទាក់ទង