ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូក ង ខ្មែរឥស្លាមចំនួន៧​ ទូក បានទទួល អំណោយសប្បុរសធម៌ពី​ អ្នកតំណាងរាស្ត្រ ភ្នំពេញ លោក ស្រីម៉ាណ ណាវី

72

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ កម្មវិធីសប្បុរសធម៌ ដឹកនាំដោយ លោកស្រី ម៉ាណ ណាវី​ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង​លោករ៉ូហ្វី អូស្មាន​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ម៉ាណ ចិន្តា​ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងយុវជន នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ បានអញ្ជើញសាកសួរសុខទុក្ខ​ និងនាំយកអំណោយ សប្បុរស់ធម៏ ប្រគល់ជូនទូកង ខ្មែរឥស្លាមចំនួន​ ០៧ ទូក ក្នុងនោះ មកពី​រាជធានីភ្នំពេញ ចំនួន៤ទូក (ខណ្ឌដូនពេញ​០១ និងជ្រោយចង្វារ​០៣)​ ខេត្តកណ្តាល០១ទូក (ភូមិជ្រោយមេត្រីលើ) ខេត្តកំពង់ចាម០១ទូក (ភូមិរការ) និងទូកងកំពង់ធំ ០១ទូក (ស្រុកស្ទឹងសែន)។
អអំណោយដែលត្រូវបានប្រគល់ជូននឱកាសនេះ​ គឺទូកងនីមួយៗទទួលបាន ថវិកាពីលោកស្រី ម៉ាណ​ ណាវី​ ចំនួន​ ៦៥ម៉ឺនរៀល ថវិកា ពីលោក រ៉ូហ្វី​ អូស្មាន​ ចំនួន ២០ម៉ឺនរៀល ថវិកាពីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA)​ ចំនួន ២០ម៉ឺនរៀល ទឹកសុទ្ធ ៥កេស​ អង្ករ ៥០គីឡូក្រាម មី ១កេស​ ទឹកដោះគោខាប់ ០១កេស​ និងទឹកសីអុីវ​ ០១កេស។ ដោយឡែក ទូកងខណ្ឌដូនពេញ ទទួលបានថវិកាបន្ថែម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ២លានរៀល​ និងទូកងដែលមកពីខេត្តពោធិ៍សាត់​ ទទួលបានថវិកាបន្ថែមពី​ ឯកឧត្តម​ រ៉ូហ្វី​ អូស្មាន​ ចំនួន​ ១លានរៀល។
នាឱកាសនេះ​ លោកស្រី​ ព្រមទាំងគណៈប្រតិភូអមដំណើរបានសំដែង​នូវការសប្បាយរីករាយ​ និងអំណរសាទរចំពោះទូកដែលបានទទួលជ័យជម្នះ​ ក្នុងថ្ងៃប្រកួតទីមួយកាលពីម្សិលម៉ិញនេះ​ និងសូមជូនពរឲ្យទទួលបានជ័យជម្នះសម្រាប់ការប្រកួតបន្តបន្ទាប់ទៀត៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង