ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកអ្នកដំណើរធុនធំ បុកម៉ូតូស្កូបពី ស្លាប់ ក្មេងស្រី៣នាក់បងប្អូន

313

ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក្មេងស្រី ៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង បុក ជាមួយម៉ូតូ នេះបើតាមការបញ្ជាក់របស់ អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃព្រហស្បត៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅម៉ោង៣៖៤០នាទី ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៨ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្មេងស្រីដែលគ្រោះចរាចរណ៍ស្លាប់ទាំង០៣នាក់នោះមានឈ្មោះ
ទី១៖ ឈ្មោះ ធី សុខ ឡេង ភេទស្រី អាយុ ១២ឆ្នាំ
ទី២៖ ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ
ទី៣៖ ឈ្មោះ សន ជីងលី ភេទស្រី អាយុ១ខួប ៣ខែ ក្មេងទាំង៣ដែលស្លាប់ មានទីលំនៅស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ក្រោយកើតហេតុសពក្មេងស្រីទាំង៣ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង ២ ត្រូវបានសមត្ថកិច្ចវាស់វែង នឹង ស្ទួចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ។

រថយន្តដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A- 9816 បុកម៉ូតូស្កូបពី បណ្តាលឲ្យក្មេងស្រី៣នាក់បងប្អូន បែកក្បាលស្លាប់ភ្លាមៗ ឯតៃកុងឡានរត់បាត់៕

អត្ថបទដែលជាប់ទាក់ទង