ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរឆក់ម្នាក់ជាប់អន្ទាក់ប៉ូលិសខណ្ឌមានជ័យ

93


ភ្នំពេញៈចោរឆក់កាបូបម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌមានជ័យ បង្រ្កាបបានជាក់ស្ដែង ខណៈពេលជិះម៉ូតូមកធ្វើសកម្មភាព ឆក់កាបូបដៃពីស្រ្តីរងគ្រោះ បានហើយតែរត់គេចមិនរួច។
លោកតេង ស៊ីណូ អធិការប៉ូលិសខណ្ឌមានជ័យ បានអោយដឹងថាដោយស្តីពីករណី អំពើលួច មានស្ថានទម្ងន់ទោស (ឆក់យកកាបូបលុយ)នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១១​ថ្ងៃត្រង់នៅចំណុច មុខដេប៉ូលក់គ្រឿងសំណង់ម៉ៅគឹមសៀន ផ្លូវជាតិលេខ២ ភូមិ ទួលរកា២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ។
លោកអធិការបន្តទៀតថាជនសង្ស័យឈ្មោះ ញឹក មករា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនទឹក បរិសុទ្ធលីយ៉ុង (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ​ ។

​​ ចំណែកជនរងគ្រោះឈ្មោះ ម៉ឺន ឡៃ ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលរកា២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ មុខរបរ រៀនកាត់ដេរ ។
​ លោកអធិការបន្តទៀតថាចំពោះកាបូបដៃពណ៌ ឈាមជ្រូក ចំនួន០១,លុយខ្មែរ២០០០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង ពណ៍ខ្មៅ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក (ជារបស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៍សលាយក្រហម ពាក់ស្លាកលេខ កំពត 1E 2179 (ជារបស់ជនសង្ស័យ ) ៕

អត្ថបទដែលជាប់ទាក់ទង