ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករ​ភូមិ​ព្រែក​សាលា​ប្រកបមុខរបរ​ត្បាញសំពត់​សឹង​ អំពាវនាវ​ឲ្យពលរដ្ឋ​ជួយ​គាំទ្រ​ទិញសំពត់​ស៊ឹង​យកទៅ​ប្រើប្រាស់​ ផលិតរបស់​កូន​ខ្មែរ

124

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​បង​ន្អូ​ន​៥​នាក់ មាន​ទីលំនៅ​ក្នុង ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​ចាប់ដៃ​ប្តី​ប្រពន្ធ​តស៊ូ​អំ​អត់​ព្យាយាម ប្រកបមុខរបរ​តម្បា​ញ​សំពត់​ ស៊ឹង​លក់ បានទទួល​ជោគជ័យ​តែ​រយៈពេល​ជាង​៣​ខែ​ប៉ុ​ណ្តោះ ដោយ​ពីដំបូង​បានចាប់ផ្តើម​មានតែ​កី​តម្បាញ​តែមួយ​ប៉ុណ្ណោះ និង​ប​ច្ចប្ប​ន្ន​នេះ​មាន​កី​តម្បាញ​៥​គ្រឿង​ហើយ ដោយ​កំពុង​ព្យាយាម​ពង្រីក​បន្តទៀត នៅពេល​មាន​ថវិកា​កើន​ឡើង ។

មុខរប​រនេះ​គឺជា​ប្រជាពលរដ្ឋ​គ្រួសារ​ទីមួយ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ចាប់យក​មុខរបរ​តម្បា​ញ​សំពត់​ស៊ឹង​ជា​ស្នាដៃ​របស់​ខ្មែរ​បាន​ជោគជ័យ ព្រោះ​កន្លងមក​នៅក្នុង​ខេត្ត​គ្មាន​អ្នកណា​ប្រកបមុខរបរ​នេះឡើយ ។

ជួប​ជាមួយអ្នកព័ត៌មាន​យើង នៅ​រសៀលថ្ងៃពុធ៦រោច ខែកតិ្ដក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ស្ត្រី ឈ្មោះ ចាន់ ណារិន អាយុ ៣២​ឆ្នាំ ជា​ជនពិការ​ជើង​មួយ​ជំ​ហៀ​ង​តាំងពី​អាយុ​៣​ឆ្នាំ​បាន​មាននិយាយ​អោយដឹងថា​៖ រូបគាត់ និង​បងប្អូន ចំនួន​៤​នាក់ បាន​ទៅ​រៀន​ត្បាញសំពត់​ស៊ឹង​នៅឯ​ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល តាំងពី​នៅ​តូចៗ​មក​ និង​ក្រោយពី​ចេះ​ត្បាញ​ហើយ ពួកគាត់​បាន​ប្រកបមុខរបរ​ត្បាញសំពត់​ស៊ឹង នៅ​ទីនោះ​ទាំងអស់គ្នា រយៈ ពេល​៦-៧​ឆ្នាំ ។ ប៉ុន្តែ​ក្រោយមក​តម្លៃ​សំពត់​ស៊ឹង​បាន​ចុះថោក តែ​វត្ថុធាតុដើម​នៅតែ​ថ្លៃ​ដដែល ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច ​ផលិត​បាន​ទៀតឡើយ ហើយក៏​បាននាំគ្នា​វិលត្រឡប់​មកកាន់​ស្រុកកំណើត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នេះ​វិញ ប្រក​បរបរ​ធ្វើស្រែ​ចំការ​។

​ ក្រោយមក ក្នុងរយៈពេល​៣​ទៅ​៤​ខែ​មុននេះ បងប្អូន​នៅ​កោះដាច់ បាន​ប្រាប់ថា៖ សំពត់​ស៊ឹង​មាន​ហាងឆេង​វិញ​ហើយ គាត់​ក៏បាន​ចងការ​ប្រាក់​ទិញ​បាន​កី​តម្បាញ​មួយ និង​យក​វត្ថុធាតុដើម ពី​ខេត្តកណ្ដាល យកមក​ត្បាញ​ នៅក្នុង​លំនៅដ្ឋាន និង​ជាង​៣​ខែ​នេះ​បងប្អូន​បង្កើត​គាត់​៥​នាក់ បាន​ចាប់យក​អាជីព​មួយ​នេះ ដោយបាន ​ពង្រី​កបាន​កី​តម្បាញ​ចំនួន ៥​គ្រឿង និង​មានការ​រីកចំរើន​មកដល់​សព្វថ្ងៃនេះ​។ បច្ចុប្បន្ន​សំពត់​សឹង​ត្រូវបាន​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​ផងដែរ ពិសេស​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ ក្នុងឱកាសបុណ្យអុំទូក កន្លងមក រហូតមក ដល់ ពេលនេះ​ជា​រដូវ​ លក់ដាច់​ជា​បន្តបន្ទាប់​ផងដែរ ដោយបាន​យកទៅ​បោះ​ដុំ​លក់​នៅ ឯ​កោះដាច់ ស្រុក​មុខកំពូល ខេត្ត កណ្តាល ដោយ​មិនមាន​លក់​នៅ​ទីផ្សារ​ខេត្តកំពង់ឆ្នាំង​ឡើយ ។

​ក្រុមគ្រួសារ​ស្ត្រី​ខាងលើ ជា​អ្នក​ត្បាញសំពត់​ស៊ឹង បានអោយដឹង​ទៀត​ថា​៖ មុខរបរ​នេះ​ជា​មធ្យម​ក្នុង​កី​តម្បាញ​និ​មួយៗ អាច​រកចំណូលបាន ពី​៣​ទៅ ៤​រយ​ដុល្លារ ​ក្នុង​១​ខែៗ ដែល​ចំណូល​នេះ​គឺ​ច្រើន​ជា​កម្មករ​ តម្បា​ញ​តាម​រោងចក្រ និង​ក៏​អាច​រស់នៅ​ជួបជុំ​គ្រួសារ​មើលថែទាំ​កូនចៅ ឪពុកម្តាយ​ចាស់ៗ​បាន​ផងដែរ ។ ខាងមុខនេះ​ពួកគាត់​ចង់​ព​ង្រី​ការ​តម្បាញ​សំពត់​ស៊ឹង​នេះ​ជា​សិប្បកម្ម​ធំ​មួយ​នៅពេល​មាន​ថវិកា​គ្រប់គ្រាន់ ។​ ដូច្នេះ​ពួកគាត់ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​យើង សូមមេត្តា​ជួយ​គាំទ្រ​ស្នាដៃ​តម្បាញ​សំពត់​ស៊ឹង​ ដែលជាផលិតផល ​របស់​កូន​ខ្មែរ​ផង ដើម្បីអោយ​កូន​ខ្មែរ អាច​ពង្រីក​មុខរបរ​នេះ​សំរាប់ ប្រជាព​រដ្ឋ​នៅតាម​ទីជនបទ​មានការ​ងារ​ធ្វើ​នៅក្នុង​ភូមិ​ ស្រុក លើក ស្ទួយ​ជីវភាព​រស់នៅ កាត់បន្ថយ​ការ​ចំណាកស្រុក ទៅធ្វើ​ការ​ឆ្ងាយៗ ផង ព្រោះការធ្វើចំណាកស្រុកជាការប្រថុយប្រថាន ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង