ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្តរមានជ័យ៖ ស្ថានភាពនៅប្រាសាទតាមាន់មានសភាពធម្មតា

96

ឧត្តរមានជ័យ៖នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ ហើយបានជួបផ្ទាល់ជាមួយមេទ័ពខ្មែរ និងមេទ័ពថៃ ដែលឈរជើងនៅទីនោះ។
ឯកឧត្ដមអភិបាលខេត្ត បានអះអាងថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ ឯកឧត្ដមក៏បានណែនាំដល់មេទ័ពខ្មែរ និងថៃ រក្សាទំនាក់ទំនងល្អជាមួយគ្នា។
ដំណើរឡើងទៅកាន់ប្រាសាទតាមាន់ពីសំណាក់អភិបាលខេត្ត ធ្វើឡើងក្រោយមានការប៉ះសម្តីគ្នារវាងមេទ័ពខ្មែរ និងថៃ៕

អត្ថបទដែលជាប់ទាក់ទង