ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញចំនួន១រូប

55


ភ្នំពេញ៖យោង តាម សេចក្តី ជូន ដំណឹង របស់ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថារដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។
ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
  ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយ កម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។
១. មុខតំណែងដែលត្រូវជ្រើសរើស
ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ០១ រូប
២. លក្ខខណ្ឌ និងលក្ខណសម្បត្តិ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធានការិយាល័យប្រជា- ពលរដ្ឋរាជធានីភ្នំពេញ ត្រូវមានលក្ខខណ្ឌ និងលក្ខណសម្បត្តិដូចខាងក្រោម៖
មានសញ្ជាតិខ្មែរពីកំណើតមានអាយុចាប់ពី ៣៥ឆ្នាំ ទៅ ៦៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលពាក់ព័ន្ធនឹងផ្នែកច្បាប់ ឬរដ្ឋបាល ឬផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយទំនាស់ មានបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ ឬរដ្ឋបាល ឬផ្នែកដទៃទៀតពាក់ព័ន្ធនឹងការដោះស្រាយ ទំនាស់យ៉ាងតិច ០៣ឆ្នាំ ជាបុគ្គលស្អាតស្អំ មានកេរ្តិ៍ឈ្មោះល្អ មានការគោរពរាប់អានពីសហគមន៍របស់ខ្លួន
មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងរាជធានីភ្នំពេញ ដែលសាមីជនមានបំណងឈរឈ្មោះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី-ភ្នំពេញ៖
មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិ
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
ព្រះសង្ឃ ឬបុព្វជិតសាសនា
ជនដែលត្រូវបានផ្តន្ទាទោសពីបទមជ្ឈិម ឬឧក្រិដ្ឋ ហើយមិនមាននីតិសម្បទាឡើងវិញ
ជនដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយ។
៣. តួនាទី ភារកិច្ច
តួនាទី ភារកិច្ចនៃមុខតំណែងប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានកំណត់នៅក្នុងលក្ខខណ្ឌ ការងារដែលមានភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹង និងពាក្យស្នើសុំ។
៤. សំណុំឯកសារសម្រាប់ដាក់ពាក្យ
ពាក្យស្នើសុំ ០១ច្បាប់ ប្រវត្តិរូបសង្ខេបមានបិទរូបថត ៤x៦០១ ច្បាប់សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត០១ច្បាប់ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលថតចម្លងតាមច្បាប់ដើម០១ច្បាប់សញ្ញាបត្រ ឬវិញ្ញាបនបត្រនានា ដែលថតចម្លងតាមច្បាប់ដើម ០១ច្បាប់ រូបថត ៤x៦០២សន្លឹក
៥. ទីកន្លែងទទួលពាក្យ និងកាលបរិច្ឆេទឈប់ទទួលពាក្យបេក្ខជនដែលមានបំណងចង់ឈរឈ្មោះជាប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ត្រូវមកទទួល ពាក្យ ឬសូមទាញយកតាមរយៈ QR Code ដែលមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ និងដាក់ពាក្យស្នើសុំនៅការិយា- ល័យលេខាធិការក្រុមប្រឹក្សារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
កាលបរិច្ឆេទឈប់ទទួលពាក្យស្នើសុំត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០នាទីល្ងាច។ ការចែកពាក្យស្នើសុំ និងលក្ខខណ្ឌការងារ ការដាក់ និងការទទួលពាក្យស្នើសុំ ពុំតម្រូវឱ្យមានការបង់ប្រាក់ឡើយ។
៦. ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍
ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១.៦៨៥.០០០រៀល (មួយលានប្រាំមួយរយប៉ែតសិបប្រាំពាន់រៀលគត់)។
ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតតាមការកំណត់ របស់រដ្ឋបាលរាជធានីភ្នំពេញ។
បេក្ខជនជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិច ត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្តឱ្យដាក់ពាក្យ ឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងខាងលើនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលមានលក្ខណ- សម្បត្តិសមស្របដូចបានកំណត់នៅក្នុងសេចក្តីជូនដំណឹងនេះ និងមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់មុខ តំណែងខាងលើ អញ្ជើញមកទទួល និងដាក់ពាក្យស្នើសុំនៅទីកន្លែង និងតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង