ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ក្នុងចំណោមគ្នាគេ៣នាក់ ត្រូវបាញ់ឱ្យរងបួសបាក់ភ្នៅ ២នាក់ទៀតរត់គេចខ្លួនបាត់

76

ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើង ផ្តើមចេញពីបុរសម្នាក់ មិនដឹងជាកងកម្លាំងខាងណា បានផឹកស៊ីនៅចំការស្វាយមួយកន្លែង ហើយដកកាំភ្លើងអាម៉េ ជួនគ្នានោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឃើញ ក៏បានទាក់ទងទៅកាន់លោកអធិការរងខណ្ឌដង្កោ បញ្ជារឲ្យកងកម្លាំងល្បាតក្នុងភូមិសាស្ត្រប្រទះឃើញ បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើរួមនិងបក្ខពួកបានបន្ថែមល្បឿនជិះម៉ូតូ២គ្រឿងគ្នា៣នាក់ គេចខ្លួនតាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ស្រាប់តែបុរសខាងលើបានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើ៤គ្រាប់ដើម្បីគំរាមសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចបាញ់ការពារខ្លួនវិញ ពេលនេះមិនដឹងគ្រាប់កាំភ្លើងខាងណា បានបាញ់ចំភ្លៅខាងស្តាំរបស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីចំការស្វាយ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកើតមានការផ្ទុះអាវុធ ឃាត់ខ្លួនបុរសខាងលើបាននៅចំណុចម្តុំដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

គួរបញ្ជាក់ថា បុរសខាងលើ មិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណ និងមិនដឹងថាជាកងកម្លាំងខាងណាឲ្យច្បាស់នៅឡើយនោះទេ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលមុខរបួសនៅមន្ទីរពេទ្យរុស្សី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ រួមនិងបក្ខពួកមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាក Zoomer-X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FB-7500 និងម៉ាក សង់សេ១២៥ បានចូលផឹកស៊ីនៅចំការស្វាយមួយកន្លែងក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោយមកស្រាប់តែឃើញបុរសខាងលើបានដកកាំភ្លើងអាម៉េ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃើញក៏បោះដៃតាមវិទ្យុទាក់ទងទៅកាន់អធិការខណ្ឌដង្កោ ។
លោកបានបញ្ជាឲ្យកងកម្លាំងនគរបាលខណ្ឌដង្កោ ដែលមានស្លៀកឯកសណ្ឋានត្រឹមត្រូវ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ គាប់ជួបក៏ប្រទះឃើញបុរសខាងលើរួមនិងបក្ខពួកសរុបគ្នា៣នាក់ ដោយម៉ូតូZoomer-X ជិះឌុបគ្នា២នាក់ និងម៉ូតូសង់សេ១២៥ ជិះម្នាក់ឯង ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើរួមនិងបក្ខពួកបានបន្ថែមល្បឿន ជិះម៉ូតូគេចខ្លួនតាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រង់ចំណុចដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយមានការសហការរវាងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហើយពេលនោះបុរសខាងលើបានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើចំនួន៤គ្រាប់ដើម្បីគំរាមមកលើសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចបាញ់ការពារខ្លួនវិញ ពេលនេះមិនដឹងគ្រាប់កាំភ្លើងខាងណា បានបាញ់ចំភ្លៅខាងស្តាំរបស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានសែងបុរសខាងលើដាក់លើរថយន្តបញ្ជូនមកសង្គ្រោះព្យាបាលមុខរបួសនៅឯមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ រួចក៏បញ្ជូនបុរសខាងលើបន្តមកកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យគ្រូពេទ្យព្យាបាលមុខរបួសគ្រាប់កាំភ្លើងខាងលើ។
សមត្ថកិច្ចបញ្ជូនបុរសខាងលើមកដល់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ គេឃើញមានរថយន្តស្លាកលេខ ខេមរភូមិន្ទ ដាក់សារ៉ែន បានចុះទៅអន្តរាគមន៍ដល់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ចំណែកអត្តសញ្ញាណរបស់បុរសខាងលើ មិនទាន់ស្គាល់ និងមិនដឹងថាបុរសខាងលើនេះជាកងកម្លាំងខាងណានោះទេ។

បច្ចុប្បន្នបុរសខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង