ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះ សំណាល និងពិសាអាហារសាមគ្គីជាមួយ អ្នកសារព័ត៌មាន ទូទាំង ប្រទេសលើកទី៧ អបអរសាទរទិវាសេរីភាព សារព័ត៌មាន ពិភពលោក

17

ភ្នំពេញ៖នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ ផ្តល់ កិត្តិ យស ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារ ព័ត៌ មាននៅទូទាំងប្រទេសលើកទី៧។
ក្នុងពិធីនេះមានអ្នកចូលរួមសរុបប្រមាណជា ៥ពាន់នាក់។ ក្រៅពីអ្នក សារព័ត៌មាន ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី សមា ជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំ ពាក្យ ក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី -ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មាន តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និង អ្នកមាន ឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេច តេជោ ហ៊ុន សែន ពេល សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បាន យកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យ មាន ជំនួប សំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង រាល់ ឆ្នាំ។
ជំនួបសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើក ដំបូ ង នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌ មាន និងអ្នកដែលប្រកបអាជីវកម្ម ក្នុង វិស័យព័ត៌មានអាចជួបជុំគ្នា មួយ ឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំ ពាក្យ តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហា មួយ ចំនួន ដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកប អាជីវកម្មនៅក្នុងវិស័យព័ត៌មាន និង សោតទស្សន៍។ ជំនួបរវាងសម្តេច តេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំនួន ៥លើក ។
ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី និង អ្នកសារ ព័ត៌ មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាឆ្នាំនេះ គឺជាលើកទី២ហើយ ខណៈលើកទី១ ធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសារព័ត៌មាន ខុសគ្នាពីជំនួបរបស់សម្តេចតេជោ ហ៊ុន សែន។ ជំនួបសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ជាថ្ងៃ ដែលសម្តេចតេជោចូលព្រៃធ្វើសកម្មភាពតស៊ូទាមទារអំណាចថ្វាយសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ដោយឡែកជំនួប រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានបាន ជ្រើសយកថ្ងៃទី៣ ខែឧសភា ដែលជាថ្ងៃទិវាសេរីភាពសារព័ត៌មាន ពិភព លោក។
តាមរយៈជំនួបនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មានអាជីព និងអ្នក ប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះ ក៏ជាការ បន្តថែរក្សាកេរតំណែល នៃភាពជាអ្នកដឹកនាំ ប្រកប ដោយគតិ បណ្ឌិត ដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
របាយការណ៍របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០អង្គភាព រួមមាន៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ស្ថានីយ, ទូរទស្សន៍ផ្កាយរណបចំនួន ៣ស្ថានីយ,សែតចំនួន ១២៥អង្គភាព, សមាគមសារព័ត៌មានចំនួន ២៦អង្គភាព, ទស្សនាវដ្តីចំនួន ៦អង្គភាព, ព្រឹត្តិបត្រចំនួន១២អង្គភាព, ទីភ្នាក់ងារ សារព័ត៌មានបរទេស និងការិយាល័យតំណាង អចិន្ត្រៃយ៍ចំនួន១៨ អង្គភាព, រោងពុម្ពចំនួន៨៩, សៀវភៅចំនួន ២២អង្គភាព,ភ្នាក់ងារ ផ្សាយពាណិជ្ជកម្មចំនួន ៣ក្រុមហ៊ុន, វិទ្យុអ៊ែហ្វ អ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ស្ថានីយ,ទូរទស្សន៍ផ្សាយបន្តចំនួន១០១ស្ថានីយ, ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ។
ក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់ តែប្រសើរ។
សម្តេចមហាបវរធិបតី បានលើកឡើងផងដែរថា កម្ពុជា បានចាត់ទុក សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជា ធិប តេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុក ដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
សម្តេចប្រមុខរាជរដ្ឋាភីបាល បានបន្តថា រាជរដ្ឋាភិបាលទទួលស្គាល់ ការ ចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផល សម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ ជាន់ថ្នាក់ជូន ប្រជាពល រដ្ឋ និងការក្ដាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋ ដើម្បី រាជរដ្ឋាភិបាលដោះស្រាយ។
សម្តេចមហាបវរធិបតី បានបង្ហាញការប្តេជ្ញាចិត្តផងដែរថា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជា កាន់តែមាន ភាពរីក ចម្រើន ពោរពេញដោយគុណភាព៕

អត្ថបទដែលជាប់ទាក់ទង