ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»

18

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ច ខិតខំប្រឹង ប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុ តាង វិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និង ប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែល មាន ស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខា ភិ បាល របស់ប្រទេស។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គោលបំណងចម្បង នៃផែន ការ នេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណ ភាព ដោយ សារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិត របស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការ សម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និង សុខុ មាលភាពជាទូទៅរបស់ប្រជាជន។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក បានកំណត់នូវចក្ខុវិស័យ គោល បំណង គោលដៅ យុទ្ធសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ ប្រយុទ្ធនឹងជំងឺមហារីក ដោយមានចំណុចដៅ និងសូចនាករច្បាស់ លាស់ សម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃ។
ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀង រាល់ ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយ តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។
ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែល ឈរ ជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀន ធំ និងសួត។
ក្នុងបុព្វកថានៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែង តែ យក ចិត្តទុកដាក់ និងបានចាត់ទុកវិស័យសុខាភិបាល និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាព មួយ ក្នុងចំណោមអាទិភាព ខ្ពស់ បំផុត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជំងឺមហារីកគឺជាជំងឺ មួយ ក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុក ជា អាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវ វិធានការ ជាច្រើនដើម្បីបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាង នេះក្តី ជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាព សា ធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្ម ភាព ប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយ ថវិកា ជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់ ជីវភាព ប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០ ៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាច បង្ការ បាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹង រស់ដោយសារ ជំងឺ នេះ ព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់ អ្នកជំងឺ និងក្រុមគ្រួសារ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភាពជោគជ័យ
នៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ នឹងមិនត្រឹម តែ អាច កាត់បន្ថយជំងឺមហារីក ប្រកបដោយប្រសិទ្ធ ភាព ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ផែនការជាតិនេះ នឹង ក្លាយ ជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និងការប្តេជ្ញា ចិត្ត យ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្ត ទទួល បានជោគជ័យ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យ គ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ព្រម ទាំងអង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងបណ្តាភាគី ពាក់ ព័ន្ធ ទាំងអស់ រួមគ្នាជាកម្លាំងតែមួយ ក្នុងការអនុវត្ត «ផែនការជាតិ ប្រយុទ្ធ នឹងជំងឺមហារីក ២០២៥-២០៣០» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង